ការសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ២ ជាប់គ្នានៅខ័ណ្ឌ ឫស្សីកែវ និងជ្រោយចង្វាថ្មី

ការសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ២ ជាប់គ្នានៅខ័ណ្ឌ ឫស្សីកែវ និងជ្រោយចង្វាថ្មី

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ។ ដោយកម្មវិធីសម្ពោធនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងមន្ដ្រីជាន់ខ្ពស់ជាច្រើនរូបទៀត។

ស្ពានជ្រោយចង្វារថ្មីបានចាប់ផ្តើមសាងសង់នៅខែឧសភា ឆ្នាំ២០១៩ និងបញ្ចប់នៅខែមេសា ឆ្នាំ២០២៣ ដែលមានប្រវែង ៥០៤ ម៉ែត្រ ទទឹង ២០,៥ ម៉ែត្រ និងត្រូវបានរចនាឡើងដោយមានសសរផែចំនួន ៤។ ជាស្ពានឆ្លងទន្លេសាបថ្មីតភ្ជាប់ផ្លូវលេខ៥ និងក្រុងរណបជ្រោយចង្វា។

វិនិយោគិន៖ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)

ក្រុមហ៊ុនម៉ៅការសាងសង់៖ ក្រុមហ៊ុនសំណង់ កាណាស៊ីណូ ខនស្ត្រាក់សិន ខបភើរេសិន (CSCC)

20230613_144425598_iOS
New Chroy Changvar Bridge8
N5F5
N5F7
New Chroy Changvar Bridge7
New Chroy Changvar Bridge9
MicrosoftTeams-image (10)