ពិធីចុះត្រួតពិនិត្យស្ថានីយបូមទឹកឆៅថ្មីកោះនរា

ពិធីចុះត្រួតពិនិត្យស្ថានីយបូមទឹកឆៅថ្មីកោះនរា

កាលពី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានការរៀបចំពិធីចុះត្រួតពិនិត្យការដ្ឋានគម្រោងសាងសង់ស្ថានីយបូមទឹកឆៅថ្មីកោះនរា និងទីតាំងដីបម្រុងនៅលើគម្រោងអភិវឌ្ឍកោះនរាថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត។

គម្រោងសាងសង់ឡើងវិញនូវស្ថានីយបូមទឹកឆៅថ្មីកោះនរា បានចាប់ផ្តើមធ្វើការសាងសង់តាំងពីខែ មេសា ឆ្នាំ ២០២១ និងគ្រោងបញ្ចប់ការសាងសង់ខែ មិថុនា ឆ្នាំ ២០២៤។ គម្រោងនេះមានទំហំផ្ទៃក្រលាសាងសង់ ១៧០០ ម៉ែត្រការ៉េ ដែលមានទទឹង២៤ម៉ែត្រ និងបណ្តោយ៧៣ម៉ែត្រ ដោយបានបែងចែងជា ២ តំបន់ផ្សេងគ្នា។ តំបន់ទី១ ត្រូវបានប្រើប្រាស់ជាអាគារទូទៅ ដែលមាន បន្ទប់អ្នកយាមការ អាគារត្រួតពិនិត្យអគ្គីសនី និង ដាក់បំពងមេ ២ អង្គត់ផ្ចិត ១៤០០ មីលីម៉ែត្រ។ តំបន់ទី២ ត្រូវបានប្រើប្រាស់ជាអាគារសំរាប់ស្ថានីយបូមទឹកឆៅ ដែលមានសមត្ថភាពបូមប្រមាណជា ៤៣០ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។

វិនិយោគិន៖ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)

ក្រុមហ៊ុនម៉ៅការសាងសង់៖ ក្រុមហ៊ុនសំណង់ កាណាស៊ីណូ ខនស្ត្រាក់សិន ខបភើរេសិន (CSCC)

347255891_778317937116413_2192748466141224099_n
347801542_763920741947536_8225671317604601020_n
347810091_1437107857054369_4736012105743069609_n
347820116_1394928921292995_4444302504547528009_n
347855426_1541045646428305_343492139163110726_n