ផ្លូវក្រោមដីលេខ២ និង ផ្លូវលេខ៤ នៃគម្រោងស្ពាន អាកាសចោមចៅត្រូវបានបើកអោយចរាចរ

ផ្លូវក្រោមដីលេខ២ និង ផ្លូវលេខ៤ នៃគម្រោងស្ពាន អាកាសចោមចៅត្រូវបានបើកអោយចរាចរ

ដោយមានទីតាំងស្ថិតនៅខណ្ឌពោធិ៍សែនជ័យ នៃរាជធានីភ្នំពេញផ្លូវទាំងពីររួមមានផ្លូវក្រោមដីលេខ២ និង ផ្លូវលេខ៤នៃគម្រោងស្ពានអាកាសចោមចៅត្រូវបានបើកអោយចរាចរជាផ្លូវការនៅម៉ោង​១០:00 ពេលព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១។ ផ្លូវក្រោមដីលេខ២ មានប្រវែងសរុប​៤៥៧.៨១ម៉ែត្រ ទទឹង​៨.៥ម៉ែត្រ និងបានរចនាជាផ្លូវមួយមានបីគន្លង​ពីផ្លូវជាតិលេខ៤ ទៅផ្លូវវេងស្រេង។ផ្លូវលេខ៤មានប្រវែងសរុប ១១៦.១៤ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ និងបានរចនាជាផ្លូវមួយមានពីរគន្លង ពីផ្លូវជាតិលេខ៤ទៅផ្លូវជាតិលេខ៣។

ឆ្លងកាត់ការលំបាកជាច្រើនដូចជា ការរុះរើ ផ្លាស់ប្ដូរទីលំនៅរបស់ប្រជាជន និង​​​ ការរងគ្រោះដោយសារទឹកជំនន់បន្ទាប់ពីការសាងសង់បានចាប់ផ្ដើម គម្រោងស្ពានអាកាសចោមចៅទាំងមូលត្រូវបានរំពឹងទុកនឹងបញ្ចប់ការសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២១។

S__3162265
S__3162273
S__3194902
WeChat Image_20210122100405
WeChat Image_20210122100544