ពិធី បើកការដ្ឋានសាងសង់ ស្ពានអាកាសផ្លូវជាតិលេខ៥ ឫស្សីកែវ

ពិធី បើកការដ្ឋានសាងសង់ ស្ពានអាកាសផ្លូវជាតិលេខ៥ ឫស្សីកែវ

នៅព្រឹក ថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ស្ពានអាកាសផ្លូវជាតិលេខ៥ ឫស្សីកែវ។

ស្ពានអាកាសផ្លូវជាតិលេខ៥ ឫស្សីកែវ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសព្វនៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា។  តាមរយ:ការសាងសង់ស្ពានអាកាសត្រង់ចំនុចនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលការកកស្ទះចរាចរណ៍ ខណៈដែលតំបន់នេះ កំពុងមានគម្រោងអភិវឌ្ឍន៍ជាច្រើន។

ស្ពានអាកាសផ្លូវជាតិលេខ៥ ឫស្សីកែវ មានបណ្តោយសរុបប្រវែង ៤៨៣.២៣ម៉ែត្រ និង មានទទឹង ១៥.៨ម៉ែត្រ។

វិនិយោគិន៖ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)

ក្រុមហ៊ុនម៉ៅការសាងសង់៖ ក្រុមហ៊ុនសំណង់ កាណាស៊ីណូ ខនស្ត្រាក់សិន ខបភើរេសិន (CSCC)

WeChat Image_20220403231919
WeChat Image_20220403231935
WeChat-Image_20220403231942
WeChat Image_20220403231946