ពិធីសម្ពោធជាផ្លូវការនូវការដាក់ឲ្យប្រើប្រាស់ស្ពានកោះនរា

ពិធីសម្ពោធជាផ្លូវការនូវការដាក់ឲ្យប្រើប្រាស់ស្ពានកោះនរា

នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលថ្មី ស្ពានកោះនរា ។ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះពេជ្រ និងតំបន់អភិវឌ្ឍន៍កោះនរា ដែលមានប្រវែងសរុប ៨២៤ ម៉ែត្រ ទទឹងសរុប ២៤,៥ ម៉ែត្រ។ ស្ពានកោះនរា ជាស្ពានដែលមានចរាចរណ៍ទ្វេទិស មានបួនគន្លង ដែលបានចំណាយថវិកាសាងសង់ជាង ៣៨ លានដុល្លាអាមេរិក។ ស្ពាននេះបានចាប់ផ្តើមសាងសង់ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ និងបានបញ្ចប់នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣ ហើយបាន ចំណាយពេល ៣៥ ខែ ក្រោមការសាងសង់ដោយក្រុមហ៊ុន កាណាស៊ីណូ ខនស្ត្រាក់សិន ខបភើរេសិន។ សមិទ្ធផលថ្មីនេះ បានរួមចំណែកក្នុងការកាត់បន្ថយភាពកកស្ទះចរាចរណ៍ និងបង្កភាពងាយស្រួលដល់ ការធ្វើដំណើររបស់ពលរដ្ឋនៅតំបន់ប៉ែកខាងកើតនៃរាជធានីភ្នំពេញ ជាង ២០ម៉ឺននាក់ ដែលកំពុងរស់នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ១ និងស្រុកកៀនស្វាយ ព្រមទាំងការកាត់បន្ថយភាព កកស្ទះចរាចរណ៍នៅលើស្ពានភ្លោះព្រះមុនីវង្សផងដែរ៕

វិនិយោគិន៖ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)

ក្រុមហ៊ុនម៉ៅការសាងសង់៖ ក្រុមហ៊ុនសំណង់ កាណាស៊ីណូ ខនស្ត្រាក់សិន ខបភើរេសិន (CSCC)

MicrosoftTeams-image (3)
MicrosoftTeams-image (4)
MicrosoftTeams-image (5)
MicrosoftTeams-image (9)
MicrosoftTeams-image (7)
MicrosoftTeams-image (8)
MicrosoftTeams-image (6)
MicrosoftTeams-image (10)