ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ

គម្រោងស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ មានទីតាំងនៅសង្កាត់ ចោមចៅ ខ័ណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ បន្ទាប់ពីចំណាយពេលសាងសង់រអស់រយៈពេលបីឆ្នាំ។

គម្រោងស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ ដែលរួមមានផ្លូវក្រោមដីចំនួន ៤ ខ្សែ ស្ពានអាកាសចំនួន ៣ ខ្សែ និងផ្លូវចំនួន ៤ ខ្សែ ត្រូវបានសាងសង់លើផ្ទៃដីទំហំ ៤៨.៥៨០ ម២ ដើម្បីដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ត្រង់ចំណុចប្រសព្វរវាង ផ្លូវជាតិលេខ ៣ ផ្លូវជាតិលេខ ៤ មហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីចោមចៅ។

វិនិយោគិន៖ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)

ក្រុមហ៊ុនម៉ៅការសាងសង់៖ ក្រុមហ៊ុនសំណង់ កាណាស៊ីណូ ខនស្ត្រាក់សិន ខបភើរេសិន (CSCC)

CCI 4
CCI 2
CCI 1
Chom-Chao-Interchange5A